ឃើញវីដេអូស្លុ តចិត្ត! បើវាយយ៉ាងនេះមិនរ ស់ទេ បែកធ្លាយវីដេអូព្រះសង្ឃយករំពាត់វាត់កូនសិស្សដែលធ្វើខុសគ្មានប្រណីដៃ កូនសិស្សមិនហ៊ានស្រែ កមួយម៉ាត់់

320

 

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីគណនីហ្វេសបុករបស់ព្រះសង្ឃមួយអង្គដែលមានព្រះនាមថា Yin Vay

 

បានបង្ហោះនូវវីដេអូដែលបង្ហាញអំពីសកម្មភាពព្រះសង្ឃមួយអង្គដែលត្រូវបានព្រះសង្ឃមួយអង្គទៀតប្រើរំពាត់វា យដោយគ្មានប្រណីដៃយ៉ាងខ្លាំងដោយមានភ្ជាប់ជាមួយនឹងខ្លឹមសារថា៖

 

«ស្មានថា​ប្រទេស​គេ​ តាមពិតវត្តនៅខ្មែរ​ ខេត្ត​សៀមរាប​យេីងសោះ​ បុរាណ​ថា​ មុនយកកូនមកបួស​ សុំតែភ្នែកនិង​ឆ្អឹង​ ពីលោកគ្រូ​ចៅអធិការទេ​។

 

អារម្មណ៍​ពិត​ កូនសិស្ស​ខ្លះ​លំបាក​ទូន្មាន​ណាស់​ ទូន្មាន​ជាពីរដង​ បីដងនៅតែ​ប្រព្រឹត្តិ​ លោកគ្រូ​វៃខ្លះក៏ជារឿង​ធម្មតា​ដែរ​ ចិត្ត​ជាគ្រូ​មិនចង់ឃេីញ​សិស្ស​ដេីរផ្លូវខុសនោះទេ​។​

 

ខ្ញុំ​ករុណា​មិន​គាំទ្រ​ទង្វើ​ហិ ង្សា​បែបនេះនោះទេ​ ប៉ុន្តែ​សូមលោកគ្រូ​ត្រឡប់​មក​ពិចារណា​ឡេីងវិញ​ តេី​ទង្វើ​នេះ​មាន​ប្រសិទ្ធភាព​ឬទេ? មាន​ផលល្អដល់សិស្សឬទេ​?​

 

ជីវិត​អ្នកបួស​មិនស្រួល​នោះទេ​ បង្រៀន​កូនគេចេះ​ គេថា​ពូជគេល្អ បង្រៀន​មិនចេះ​ គេថា​គ្រូ​បង្រៀន​មិនកេីត​។ កូនល្អៗគេមិនឱ្យមកបួសទេ​ ទាល់តែ​កូនណា​ប្រដៅ​ទូន្មាន​មិនបាន​

 

ទេីប​បង្ខំយកមកឱ្យបួស​ បួសហេីយ​ខ្ជិល​រៀនសូត្រ​ លោកគ្រូ​ទូន្មាន​មិនបាន​ លោកគ្រូ​អង្គ​ខ្លះក៏បង្ខំចិត្ត​ដាក់​ទណ្ឌកម្ម​។​ សូម​លោកគ្រូ​ចៅអធិការសូម​កុំ​យក​គំរូ​តាម​ ព្រោះ​ទង្វើ​នេះ​មិនគប្បី​អាច​នាំឱ្យ​គ្រោះថ្នាក់​និងមាន​វិប្បដិសារី​ចំពោះ​ក្មេង​។

 

 

SHARE