ក្លាហានមែន! ខឹងតែកុងឡានកុងតឺន័រ បើកប៉ះរថយន្តខ្លួនមិនដោះស្រាយ នាងខឹងចិត្តក៏បើករថយន្តដេញតាម ហើយទៅឈប់ពីមុខរថយន្តកុងតឺរន័រឱ្យបុ កបន្ថែម បណ្ដាល…

1288

ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង០០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេ ខ១ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ដំបូងគេឃើញនារីម្នាក់ បើករថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BC-1364ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-6001 ដោយបើកទន្ទឹមគ្នាតែមកដល់មុខម្ដុំមុខវត្តវាលស្បូវ ស្រាប់តែរថយន្តបង្កហេតុប្រភេទកុងតឺន័រដឹកដែកនេះ បានមកដេ ញកៀររថយន្ត Toyota Prius របស់នារីក្លាហានបណ្ដាលឲ្យបែ កស្តុបនិងកាងរថយន្តតិចតួច តែរថយន្តបង្ក មិនឈប់ទទួលខុសត្រូវទេដោយព្យាយាមបើករត់ តែត្រូវនារីនេះ បន្ថែមល្បឿនរថយន្តដេញតាមជិត១គីឡូម៉ែត្រ ទើបទាន់ ហើយសម្រេចចិត្តបួងចង្កូតរថយន្តទៅខាងឆ្វេងដៃរួចជាន់ហ្រ្វាំងឈប់ពីមុខរថយន្តបង្កហេតុ ធ្វើឱ្យរថយន្តបង្កបុកបន្ថែម អូសជាង៥ម៉ែត្របណ្តាលឲ្យរថយន្ត Toyota Prius រងការខូ ចខាតយ៉ាងដំណំ តែមិនធ្វើឲ្យនារីនេះ ឬប្រជាពលរដ្ឋណាម្នាក់រ ង រ បួ សឡើយ ។ ភ្លាមៗនោះនារីក្លាហាននេះ ក៏បានស្រែកឲ្យប្រជាពលរដ្ឋជួយ និងឃា ត់តៃកុងរថយន្តបង្កផងដែរ តែដោយឃើញស្ថានភាពជាក់ស្ដែងសា ហា វ ពេក ប្រជាពលរដ្ឋទ្រាំមិនបានក៏ដាក់តៃកុងរថយន្តបង្កម្នាក់១ដៃ១ជើងទន់ខ្លួនដេ កសន្ល ប់ ត្រូវបានសមត្ថកិច្ចដឹកយកទៅពេទ្យផងដែរ ៕

SHARE