Breaking News! ទីបំផុតក្រសួងរកឃើញ ប្រភពដំបូងនៃការចម្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាគឺជា…

682

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា បុគ្គល២នាក់ គឺឈ្មោះ ឆែម សូនីតា និងឈ្មោះ តាំង សេវិនអាប់ គឺជាប្រភពដំបូងនៃការចម្លងចូលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលអាចជាករណីនាំចូលតាំងពីខែតុលា ឆ្នាំ២០២០មកម្លេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការបន្តស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោយពីក្រសួង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវរកប្រភព នៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០រួចមក ក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងារ របស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ នេះ ជាបន្តទៀត។ក្រសួងបន្តថា តាមការពិភាក្សា ក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាមួយនឹងអ្នកជំនាញការអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ និងដោយយោងតាមព័ត៌មាន ទទួលបានពីការធ្វើសម្ភាសផ្ទាល់ជាមួយករណីពាក់ព័ន្ធ ការសិក្សាអេពីដេមីសាស្ត្រ និងការសិក្សាផ្នែកមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្រ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកពីក្រៅប្រទេស និងនៅក្នុងប្រទេសកម្ពុជា សម្រាប់ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»

SHARE