ក្រោយជួបព្យុះភ្លៀង រាប់ភ្លេច Love riya ទីបំផុតជួបគូព្រេងហើយ ដោយត្រៀម..

9

សូមបញ្ជាក់ផងដែលថា ក្រោយបានឃើញរូបថត pre wedding មុខរោងរបស់អ្នកនាង Love Riyaនេះ មហាជន និងអ្នកគាំទ្រ អ្នកលក់អនឡាញស្រីដ៏ល្បីរូបនេះ បានចូលរួមអបអរសាទរ ដោយមានហ្វេនៗមួយចំនួនបានបញ្ចេញមតិជូនពរឲ្យគូស្នេហ៍មួយគូនេះ ស្រលាញ់គ្នាជារៀងរហូត៕កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត មហាជន និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះ ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលបានឮដំណឹងថាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូប គឺអ្នកនាង Love Riya ជិត ចូលរោងការហើយ បន្ទាប់ពីរកបានអ្នកស្អំបេះដូងថ្មី ក្រោយជួបរឿងរ៉ាវព្យុះភ្លៀងជីវិតជាច្រើន។ជាក់ស្តែង យោងតាមរូបថតជាច្រើន សន្លឹក ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក បានបង្ហាញនូវរូបថតកូនកំលោះ កូនក្រមុំ ដែលជាអ្នកនាងLove Riya និងគូ ស្នេហ៍ កំពុងកាន់ដៃគ្នា គ្រងសម្លៀកបំពាក់អាពាហ៍ពិពាហ៍យ៉ាងសមសួន សមជាគូស្វាមីភរិយាថ្មោងថ្មីតែម្តង។

SHARE