កាន់តែខ្លោចចិត្ត! ចាន់ឡា ច្រៀងតាមLive ដើម្បីសុំថវិការខ្លះទៅ ជួយម្តាយដែលកំពុងមានជំងឺ…(មានវីដេអូ)

190

ភ្នំពេញ  ៖​ លៀង ចាន់​ឡា បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​នាង​ខ្ញុំ លៀងចាន់​ឡា ពីមុន​គឺ​បែបនេះ ហើយ​មិន​ភ្លេច​ពីមុន​នោះទេ តែ​ពេលនេះ​ខ្ញុំ​មិន​មាន​អ្វី​ទេ​ក្រៅពី​ងងឹតសូន្យ​។​រាល់ថ្ងៃ​មិន​លាក់បាំង​ទេ លក់​ផ្លែឈើ​មុខ​រោងចក្រ ដំបូល​ខៀវ​។ ​ខ្ញុំ​គ្រាន់​តែមាន​ពេល​តិចតួច​ពី​ការលក់​ទៅ​ថត​រឿង​និង​ចម្រៀង គ្រប់យ៉ាង​ខ្ញុំ​នឹករលឹក​បងប្អូន​។ ​សូម ជួយ​ខ្ញុំ​ផង ខ្ញុំ​ងងឹត​ណាស់​»​។​ក្រោយមក​នៅ​រសៀល​ថ្ងៃ​ដដែល លៀង ចាន់​ឡា បាន​បង្ហោះ​សារ​រៀបរាប់​យ៉ាង​ កម្សត់​ថា «​ជីវិត​ខ្ញុំ​ពេលនេះ ចឹ​ង​សូមទោស​ផង​ណា​បើ​មិន​សប្បាយចិត្ត​ឬ​មិន​ពេញចិត្ត​ខ្ញុំ​ក៏​សូម​អភ័យទោស​ផង នាង​ខ្ញុំ​គ្មាន​បំណង​ចង់​រំខាន​បងប្អូន​ទេ នេះ​រឿង​ពិត​ជីវិត​ខ្ញុំ​។​ អរគុណ​ខ្ញុំ​លា​ហើយ មិន​ឲ្យ​បងប្អូន​ជេរ​ទៀត​ទេ ខ្ញុំ​ ថត​រឿង ខ្លះៗ​ និង​ច្រៀង​ខ្លះ មិនមាន​អី​ទេ​។ ​លា​សិល្បៈ​មួយ​រយៈ​ហើយ បើ​អាច​ខ្ញុំ​នឹង​ដាក់ពាក្យ​ប្រឡង​កម្មវិធី​នៅ​ហង្ស​មាស​ម្តងទៀត​»​។​ជាក់ស្ដែងពេល​ទទួល​​ដំណឹង​នេះ​ភ្លាម លោក​អ៊ឹម ជីវ៉ា បាន​ជួប​លៀង ចាន់​ឡា ​ដើម្បី​ធ្វើ ការ​សម្ភាសន៍ ហើយ​បង្ហោះ​សារ​សម្ដែង​ការ​អាណិត​ចំពោះ​នាង ជាមួយ​នឹង​ការ​អំពាវនាវ​ដូច្នេះ​ថា «ហ៊ឺ..​អាណិត​ណាស់ អតីត​បេ​ក្ខ​នារី X factor កញ្ញា លៀង ចាន់​ឡា ហូរ​ទឹកភ្នែក​​លើកដៃ​សុំ​អោយ​បងប្អូន​ហៅ​នាង​ទៅ​ច្រៀង​តាម​កន្លែង​ផ្សេងៗ​ផង ពេលនេះ លៀង ​ចាន់​ឡា និយាយថា ​នាង​ដាច់បាយ​ហើយ គ្មាន​លុយ​បង​បន្ទប់​ជួល​ទេ ហើយ​ម៉ូតូ​ត្រូល​ក់​អស់​ទៀត​ដោយសារ​ព្យាបាល​ជំងឺ​ធ្ងន់​របស់​ម្តាយ! បើ​បងប្អូន​មាន​ហាង​ច្រៀង​អី​ហៅ​នាង​ទៅ​ច្រៀង​ផង​!»​។​ដោយឡែក​ លៀង ចាន់​ឡា នៅ​យប់​ថ្ងៃ​ដដែល​នេះ ក៏បាន​ចែករំលែក​សារ​របស់​លោក​អ៊ឹម ជីវ៉ា ជាមួយនឹង​ការ​អំពាវនាវ​បន្ថែម​ថា «​បងប្អូន​ហៅ​ច្រៀង​ផង​ចា​រាល់ថ្ងៃ​អត់​មានអី​ក្រៅពី លក់​ផ្លែឈើ​ទេ សូមទោស​ផង ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​ដឹង​ថា​មិន​បញ្ចេញ​ទេ​»៕នាថ្ងៃនេះផងដែលគេឃើញវត្តមាន ចាន់ឡា ច្រៀងនៅផលិតកម្មមយយ ហើយប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

SHARE