ដូចអោយហេតុចឹង! មុនធ្លាក់យន្តហោះ បុរសរូបនេះផ្តែផ្តំាពាក្យ ព្រឺសំបុរទំាងនេះទៅប្រពន្ធនិងកូនប្រុសថា…

196

ឥណ្ឌូនេស៊ី មក​ទល់​ពេល​នេះ បំណែក​សា កស ព និង​តួ​គ្រឿង​យន្តហោះ​ប្រភេទ Boeing 737-500 មួយ​ចំនួន​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​រុករក​ឃើញ​លើ​ផ្ទៃ​សមុទ្រ​ជ្វា ។ ខណៈ​ក្រុម​សង្គ្រោះ​នៅ​បន្ត​បេសកកម្ម​រុករក​បន្ថែម រឿងរ៉ាវ​ ដ៏​រន្ធត់​ចិត្ត​មួយ​នៃ​បុរស ​រ ង គ្រោះ​ម្នាក់​ឈ្មោះ Riyanto ត្រូវ​បាន​ភរិយា​របស់​លោក​ទម្លាយ​លើ​បណ្ដាញ​សង្គម ​ប្រាប់​ហេតុ ការណ៍​មុន​លោក​ឈាន​ជើង​ឡើង​យន្តហោះ​មួយ​នោះ ។ស្ត្រី​ជា​ភរិយា​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា Ernawati បាន​រៀបរាប់​រឿង​រ៉ាវ​ដ៏​ខ្លោច​ផ្សា​របស់​នាង​ជាមួយ​ស្វាមី​នា​ពេលវេលា​ចុងក្រោយ​របស់​ពួកគេ ។ តាម​ការ​រៀបរាប់ លោក Riyanto បាន​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​ទៅ​ក្រុង Jakarta ជាមួយ​បងប្អូន​ប្រុស​របស់​គាត់ មុន​ពេល​ឡើង​ជិះ​យន្តហោះ Boeing 737-500 នោះ ។មុន​ចាកចេញ​ពី​ផ្ទះ កូន​ប្រុស​តូច​របស់​ពួកគេ បាន​ស្រែក​យំ​អង្វរ​ឪពុក ដោយ​មិន​ចង់​ឲ្យ​គាត់​ចាកចេញ​ពី​ខ្លួន​ឡើយ ។ តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ម្ដាយ បាន​និយាយ​ថា កូន​ប្រុស​គាត់​គិត​តែ​ស្រែក​យំ​ថា «ប៉ា​កុំ​ទៅ! ប៉ា​កុំ​ទៅ​ណា​ចោល​កូន» ។ ក្រោយមកបុរសជាប្តីបាននោះបានតបទៅថា «បើ​អូន​នឹក​បង យក​ខោអាវ​អូន​មក​ឲ្យ​បងទុកឱប ប្រៀប​ដូច​អូន​នៅ​ក្បែរ​បង​អ៊ីចឹង» ។

SHARE