កាន់តែក្តៅដូចភ្នំភ្លើងចឹង! រឿងចាប់ស្វានៅអង្គរ , លោកឧកញ៉ា ហ៊ុន ជា ហួសចិត្ត ,និងដាក់ឲ្យចំៗថា…

311

ហ្វេសប៊ុក សូមបញ្ជាក់ថា ការចាប់សត្វស្វាកាចៗចេញពីតំបន់អង្គរ របស់អាជ្ញាធរជាតិអប្សរា មានទាំងអ្នកគាំទ្រ និងអ្នករិះគន់នៅពេលដែលមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះចាប់ប្រមូលសត្វស្វាកាចៗទាំងនោះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ ជាក់ ស្តែងនៅពេលដែលមន្រ្តីជំនាញកំពុងតែធ្វើការចាប់សត្វស្វាទាំងនោះ ឃើញមានក្រុមអ្នកថតសត្វស្វាបង្ហោះ ក្នុងយូធូប (YouTube) នៅតំបន់អង្គរជាច្រើននាក់បានសម្តែងការមិនសប្បាយចិត្ត។ចំពោះរឿងមួយនេះ លោកឧកញ៉ា ហ៊ុន ជា លោកក៏មិននៅស្ងៀមដែរ ដោយលោកបានលើកមកនិយាយបែបហួសចិត្ត ដោយបាន​សរ សេរក្នុងគណនីហ្វេសប៊ុកលោក ដែលមានអ្នកតាមដាន ជិត១៣មុឺននាក់ នោះថា៖ធ្វើចឹងឡូយមែនអស់លោក?អាសត្វ ស្វាវាមិនដែលចេះខុសទេ ព្រោះវាមិនចេះចាយលុយ ហើយគ្មាលុយដើទិញស្អីសុី អាមនុស្សមួយចំនួនទេដែលធ្វើខុសហើយធ្វើ ចារិកដូចសត្វ ស្វា វិញ ចាំមើល បុព្វបុរសខ្មែរ កាច់ ក ហើយ៕

SHARE