បាបកម្មឃើញទាន់ហន់! ចាប់ខ្លួនមេខ្លោង រិ​ តក ,ធ្វើគ ត់ចៅអធិការវត្តចេតិយ៍ថ្មី ខ្លួនសារភាព,មូលហេតុឈានដល់ថ្នាក់នេះក៌ព្រោះ…

235

ខេត្តកណ្ដាល៖ សមត្ថកិច្ចប៉ូលីសជំនាញ ប្រើពេលមួយសប្តាហ៍បំបែកសំណុំរឿង ស ម្ លាប់ព្រះសង្ឃចៅអធិការវត្តចេតិយ៍ថ្មី នៅស្រុកពញាឮ ខេត្តកណ្ដាលបានជោគជយ័ ដោយ ចាប់ខ្លួនជ នស ង្ស័យជាមេខ្លោងបានម្នាក់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។តាមប្រភពមន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ៖ជនសង្ស័យរូបនេះមានឈ្មោះ ឡៅ ទ្រី ហៅឃាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររកស៊ីពុះដីឡូតិ៍លក់ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។ ចំណែកព្រះសង្ឃរងគ្រោះព្រះនាម ភោគ ធារិទ្ធ ហៅតាតឿ ហៅតាតុប មានព្រះ ជន្ម៥៣ព្រះវស្សា ជាចៅអធិការវត្តចេតិយ៍ថ្មី។សូមរំលឹកថា កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវត្តចេតិយ៍ថ្មី ក្នុងភូមិចេតិយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដោយគេឃើញព្រះចៅអធិការវត្ត ត្រូវបានគេធ្វើគ ត់ដោយរឹ ត.កហើយទុកនៅលើគ្រែក្នុងបន្ទប់ដែលព្រះអង្គសឹង ។ បន្ទាប់សមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេ តុ រួចធ្វើការពិនិត្យកោ សល្យវិ ច្ ច័យឃើញថា នៅលើផ្ទៃព្រះភក្ត្រព្រះអង្គមានស្នាមឈា មហូរ និងលៀនអណ្តាត នៅត្រ ង់កមានខ្សែនីឡុងពណ៌សរឹ តជុំវិញ និងស្នាមរលា ត់ទ្ រូងខាងស្តាំ និងស្នាមរលា ត់សើស្បែកនៅកញ្ចឹង.កផងដែរ ។ បើតាមរយៈការពិនិត្យ និងធ្វើកោ សល្យវិច័យ ព្រះស ពព្រះអង្គ សមត្ថកិច្ចសន្និដ្ឋានថា ព្រះចៅអធិការសុគតដោយសារប្រើប្រាស់ខ្សែរឹ ត.កបណ្តាលឲ្យថ ប់ដង្ហើម ។ ហើយករណីនេះសមត្ថកិច្ចបានសហការជាមួយកម្លាំងការិយាល័យជំនាញព្រ ហ្ មទណ្ឌ ធ្វើការស៊ើបអង្កេត ដើម្បីវែកមុខជនសង្ស័ យតែម្តង ។លុះបានមួយសប្តាហ៍ ក្រោយមក គឺនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កិច្ចប្រត្តិបត្តិការ និងស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឈានទៅដល់ការឃា ត់ខ្លួនជនផ្តើមគំនិតក្នុងអំពើផ្តា ច់ជីវិតទៅលើព្រះចៅអធិការវត្តចេតីយថ្មីនេះ ។ក្រោមបញ្ជាដឹកនាំរបស់លោកស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាលក្នុងរយៈពេល៧ថ្ងៃ ក៏ឈានដល់ការកំណត់បានមុខសញ្ញាមេខ្លោងផ្ដើមគំនិតជួលជ នសង្ស័ យឲ្យទៅធ្វើ ឃា តព្រះសង្ឃ នោះគឺឈ្មោះ ឡៅ ទ្រី ហៅឃាង នេះ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។នៅចំពោះមុខសមត្ថកិច្ច មេក្លោងផ្តើមគំនិតរូបនេះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា នៅថ្ងៃមិនចាំខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកជនស ង្ស័យឈ្មោះ ឡៅ ទ្រី ហៅឃាង ណាត់ជួបគ្នានៅហាងម្លប់ស្វាយ ជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាល វិហារលួង ។ ពេលជួបគ្នាជនសង្ស័យបាននិយាយរឿងឈ្លោះគ្នាជាមួយចៅអធិការវត្តចេតតិយ៍ថ្មី ហើយបានសួររកអ្នកស្មាត់ (អ្នកផ្តា ច់ជីវិត) ។ ពេលនោះឈ្មោះ ស្រេង ស្រ៊ុន ថា រឿងហ្នឹងកុំភ័យឲ្យតែលុយម៉ោ ទើបឈ្មោះ ឡៅ ទ្រី ហៅឃាង សួរថាប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុនឆ្លើយថា ៧.០០០ដុល្លារ ហើយខ្លួន (ឡៅ ទ្រី) បានយល់ព្រម ។
មេក្លោងផ្តើមគំនិតរូបនេះសារភាពបន្តរថា រំលងបានប្រហែល២០ថ្ងៃ ក្រោយមកវេលាម៉ោងប្រហែល៤រសៀល ឈ្មោះស្រេង ស្រ៊ុន (ជ នដៃដល់) បានទូរស័ព្ទហៅខ្លួនឲ្យទៅជួបនៅហាងម្លប់ត្នោត ដោយប្រាប់ថា ១០.០០០ដុល្លារទើបបានធ្វើកើត ព្រោះទាល់តែគ្នា៣នាក់បានធ្វើឈ្នះ ពេលនោះខ្លួនក៏បានយល់ព្រម ហើយបានប្រគល់លុយឲ្យ មុន៣.០០០ដុល្លារ រួចក៏បែកគ្នាចេញមកមុន ។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង៤០នាទី ល្ងាចឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកប្រាប់ខ្លួនថា «ប្លង់រឹង» (ភាសាដាក់ម៉ូធ្វើសកម្មភាព) ធ្វើរួចហើយ ខ្លួនក៏ថា ធ្វើរួចក៏រួចទៅ ។ប្រភពដដែលបានបន្តទៀតថា លុះដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ បានឆាតតាម Telegram ថា បានផ្តា ច់ជីវិតចៅអធិការរួចហើយ ដោយរឹ ត. ករួចលើកដា ក់លើគ្រែគ្របភួយ ពេលនោះឈ្មោះស្រេង ស្រ៊ុន បានទារលុយពីខ្លួនបង្គ្រប់ តែខ្លួនថា ចាំស្អែកទៅ ។ លុះស្អែកឡើងវេលាម៉ោង១០និង៣០នាទី ខ្លួន (ឡៅ ទ្រី មេក្លោងផ្តើមគំនិត) បានបើករថយន្តម៉ាកព្រូស យកលុយទៅឲ្យឈ្មោះ ស្រេង ស្រ៊ុន ជាជ នដៃដ ល់ នៅជិតរោងចក្រស្រែចិន្តា ។ ពេលទៅដល់ឃើញឈ្មោះ ស្រេង ស្រ៊ុន ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ផ្លាកលេខចាំនៅទីនោះ ហើយក៏ហុចលុយ៧.០០០ដុល្លារតាមកញ្ចក់ឡានឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន រួចហើយឈ្មោះ ស្រេង ស្រ៊ុន បានប្រាប់ថា ពេលប៉ូលិសសួរ កុំឆ្លើយអ្វីទាំងអស់ និយាយតែមិនដឹងៗទៅប៉ូលិសមិនអាចធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបពាក់ព័ន្ធទាំងអស់ចោល រួចក៏បែកគ្នាទៅ ។តាមចម្លើយរបស់មេខ្លោងផ្តើមគំនិតរូបនេះបន្តថា មូលហេតុដែលខ្លួន (ឡៅ ទ្រី) បានរៀបចំផែនការធ្វើឃា តព្រះសង្ឃជាជ ន រ ងគ្រោះ ព្រោះបានយកផ្ទះ និងតូបផ្សារនៅផ្សារម៉ាន់អាំង រាជធានីភ្នំពេញ និងដី២ឡូតិ៍នៅផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដោយបានយកលុយពីលោកចំនួន ១១.៥០០ ដុល្លារថា ទៅសង់ផ្ទះ តែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិរបស់លោក(ចៅអធិការ) ដែលជ នរ ងគ្រោះឲ្យខ្លួនឈរឈ្មោះជំនួស យកទៅលក់អស់ទៀតផង ។ ហើយចុងក្រោយនេះខ្លួនបានលេចឮព័ត៌មានថា ព្រះចៅអធិការលោកជិតសឹក នៅដំណាច់ឆ្នាំនេះ ដើម្បីទៅកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់របស់លោកវិញ ទើបខ្លួនរៀបចំផែនការធ្វើគុត ដើម្បីបំបិទមាត់ព្រះអង្គឲ្យបានសម្រេចនៅថ្ងៃទី១៩ ខែធ្នូ នេះតែម្ដង ក្នុងគោលបំណងប្រមូល និងកាន់កាប់លុយកាក់ និងទ្រព្យសម្បត្តិរបស់ព្រះចៅអធិការទាំងអស់។ ក្រោយបញ្ចប់ការសួរយកចម្លើយ សមត្ថកិច្ចបានឃាត់ខ្លួនជ នស ង្ស័យនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តតាមស្វែងបក្សពួក ដែលជាជ ន ដៃដល់បន្តទៀត ៕

SHARE