បើទោះជាលែងលះគ្នាមែន, តែលោកឧកញ៉ា នៅតែរំលឹកមួយនេះ ,ជាមួយភរិយាក្នុងថ្ងៃ បុណ្យគ្រឹស្តស្មាស…

179

ភ្នំពេញ ដំណឹង​លែង​លះ​គ្នា​រ​វាង​ឧកញ៉ា ឌួង ឆាយ និង​លោក​ជំទាវ ដេត ម៉ាលីណា កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្ម ណ៍​យ៉ាង​ខ្លាំង ​ពី​សំណាក់​មហាជន​ដែល​​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ដោយ​ពួកគេ​មិន​នឹក​ស្មាន​ថា​​ឧកញ៉ា​ ចិត្ត​ធម៌​ និង​ភរិយា​លែង​ លះ​គ្នា​ទាំង​គ្មាន​លេចឭ​ដំណឹង​ឈ្លោះ​ទាស់ទែង​គ្នាម្ដង​ណាឡើយ។អ្វី​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​កាន់​តែ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ នោះ​ត្បិត​ពេល​នេះ​លោក ឧកញ៉ា ឌួង ឆាយ និង​ភរិយា​លែង​លះ​គ្នា​ទៅហើយ​ក្ដី​តែ​លោក ឧញ៉ា នៅ​តែ​បង្ហាញ​សកម្មភាព​ Share រាល់​​ពេល​​ភរិយា​ Live លក់​ផលិត ផល​នៅ​លើ​ហ្វេសប៊ុក​ម្ដងៗ។ ជាពិសេសលោកតែងតែស៊ែរ Memory កាលពីឆ្នំាមុនៗ ដូចជាថ្ងៃនេះជាដើមលោកបានស៊ែរ រូបថតឈុតក្រហមជាគ្រួសារ កាលពីឆ្នំាមុនលើសពីនោះទៀត ក្រោយពីលោកឧកញ៉ា ឌួង ឆាយ បានចែករំលែករូបភាពជាមួយនឹងជំទាវ ដេត ម៉ាលីណា និង កូនៗទាំង ៣ ហើយនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិចង់ឃើញគូស្វាមីភរិយាមួយគូនេះត្រូវរ៉ូវគ្នាឡើងវិញផងដែរ៕

SHARE