មិនគួរចឹងសោះ! មានគេទម្លាយប្រវត្តិ ,កែវ សុវណ្ណ កាលពីមុនជាអ្នកចេះដឹង ,មូលហេតុក្លាយជាចឹងគឺមកពី…

439

ភ្នំពេញ ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះវីដេអូមួយមានការចាប់អារម្មណ៌ខ្លំាង លើបណ្តាញសង្គមហ្វេសប៊ុក ក្រោយបុរសម្នាក់ ត្រូវបានគេបង្ហើបថាជាមនុស្សមានសតិមិនល្អ ដើរដោយជើងទទេពីស្រុកកំណើតរាប់រយគីឡូម៉ែត្រ សំដៅទៅទឹក ដីខេត្តសៀមរាប និងការនិយាយស្ដីដូចជាបណ្ឌិតផ្នែកច្បាប់តែយ៉ាង ណាមហាជនច្បាស់ជាមិនអាចទប់អារម្ម ណ៍ និងហួសចិត្តនឹកស្មានមិនដល់ ក្រោយបានដឹងពីរឿងរ៉ាវពិតមុនពេលក្លាយជាមនុស្សមានសតិមិនល្អបែប នេះឡើយដោយបុរសរូបនេះត្រូវបានហ្វេសប៊ុកលោក San Prum ទម្លាយថាអតីតកាលធ្លាប់បួសរៀនជិត១ ០វស្សាឯណោះ។ ប្រភពបានបញ្ជាក់ឲ្យដឹងយ៉ាងភ្ញាក់ផ្អើលថា ខ្ញុំដឹងប្រវត្តិបុរសឈ្មោះ កែវ សុវណ្ណ នេះច្បាស់   ជាងអ្នកផុសមួយចំនួនតូចទៅទៀត បើអាណិត កែវ សុវណ្ណ គួរយកគាត់ទៅព្យាបាលបញ្ហាសរសៃប្រសា ទរបស់គាត់ ។ ប្រវត្តិខ្លីៗ  កែវ សុវណ្ណ ជាក្មេងកំព្រាហើយធ្លាប់បួសជាព្រះស ង្ឃបាន៨វស្សា កាលនៅបួស កែវ សុវណ្ណ ជាសង្ឃដែលប្រឹងរៀនហួសហេតុអត់សឹង១យប់ទល់ភ្លឺក៏មាន ការពិបាកចិត្តក្នុងផ្លូវជីវិតបានធ្វើឱ្យសង្ឃ កែវ សុវណ្ណ ចូលចិត្តប្រើអារម្មណ៍រវើរវា យច្រើន រួមទាំងការប្រឹងរៀនខុសទំនងហួសកម្លាំង សង្ឃ កែវ សុវណ្ណ បានបែកកម្មដ្ឋាន (មានបញ្ហាខួរក្បាល) រហូតសម្រេចចិត្តលាចាកជាសង្ឃចង់ដើរពនេចរតាមដងផ្លូវ ។

SHARE