ជាការពិតទេ? សឿ សុធារ៉ា បង្ហោះសារ ចំលែកបែបនេះ ដូចជាកំពុងបែកបាក់ ស្វាមី

318

ភ្នំពេញ ប្រិយមិត្តពិតជាស្គាល់អតីតតារាសំដែង អ្នកនាង សឿ សុធារ៉ាហើយ យ៉ាងណាមិញ គណនីហ្វេសប៊ុកឈ្មោះ Sapoun Darapemean ដែលគេស្គាល់ថាជាគណនីផ្លូវការរបស់តារាសម្ដែងល្បីអ្នកនាង សឿ សុធារ៉ា ភរិយារបស់តារាចម្រៀងលោក សាពូន មីដាដា បានបង្ហោះរូបភាពរបស់តារាថៃម្នាក់ដែលជួបការបែកបាក់ស្នេហាច្រើនលើកច្រើនសារដែលភ្ជាប់នូវសារខ្លី ហាក់ បង្ហាញនូវភាពល្អក់កករក្នុងចំណងស្នេហាប្ដីប្រពន្ធ ដែលធ្វើឲ្យមហាជនជាច្រើនសង្ស័យថាអ្នកទាំងពីរអាចឈានដល់ការចែកផ្លូវគ្នា ផងដែរ ខណៈមិនសូវឃើញអ្នកទាំងពីរបណ្ដើរគ្នាចូលរួមកម្មវិធីផ្សេងៗដូចមុននោះឡើយ។ សារបង្ហាញការពិបាកផ្លូវចិត្តនេះ ត្រូវបាន អ្នកនាង សឿ សុធារ៉ា រៀបរាប់កាន់តែធ្វើឲ្យមហាជន មានចម្ងល់ថា៖«ថ្វីបើខ្ញុំបរាជ័យរឿងស្នេហាជាលើកទី1ទៅហើយ តែជេនីគាត់ បរាជ័យស្នេហាចំនួន7ដងទើបបានជួបស្នេហ៍ស្មោះពិតមានន័យផ្អែមកក់ក្តៅបែបនេះ ឱ តើខ្ញុំនៅមានសង្ឃឹមទេ?»។ សំណេរនេះ ហាក់កាន់តែបង្ហាញច្បាស់ថា អ្នកទាំងពីរអាចនឹងកំពុងមានបញ្ហារកាំរកូសក្នុងជីវិតគ្រួសារ ឬអាចបែកបាក់គ្នាដូចការសង្ស័យរបស់ មហា ជន។ដោយនៅពីក្រោមសំណេនោះក៏មានការចោទសួរជាហូរហែពីសំណាក់អ្នកលេងបណ្ដាញសង្គមផងដែរ តែទោះជាយ៉ា ងណា ជុំវិញបញ្ហានេះគេមិនទាន់ឃើញអ្នកនាង សឿ សុធារ៉ា ចេញមុខបកស្រាយថាជារឿងពិត ឬយ៉ាងណានោះទេ៕

SHARE