បាត់មុខយូរ អតីតតារាចម្រៀងផលិតកម្ម M អេនណា ត្រៀមចូលរោងការនៅដើមឆ្នាំក្រោយ

141

ក្រោយពីភ្ជាប់ពាក្យប្រមាណជាកន្លះឆ្នាំមកពេលនេះ អតីតតារាចម្រៀងរូបស្រស់កូនកាត់ចិន អេនណា ត្រៀមចូលរោងជ័យនៅក្នុងដើមឆ្នាំខាងមុខហើយ។ ថ្មីៗនេះ នាងបានបង្ហាញរូបភាព Pre Wedding យ៉ាងស្រស់ស្អាតនៅក្នុងទឹកដីខេត្តសៀមរាបនៅលើបណ្តាញសង្គមទៀតផង។ គេចាំបានថា អេនណា ដែលមានឈ្មោះពិតថា ង៉ែត លីតា បានភ្ជាប់ពាក្យកាលពីចុងខែមិថុនាកន្លងទៅ ជាមួយគូដណ្តឹងដែលមានវ័យស្របាលៗគ្នា ដែលកាលណោះពិធីភ្ជាប់ពាក្យរបស់នាងបានរៀបចំឡើង នៅខេត្តព្រះសីហនុ ។ បើតាមគម្រោង អេនណា នឹងចូលរោងការនៅក្នុងខែមករាឆ្នាំ ២០២១ នេះ តែមិនទាន់ប្រាប់ពីកាលបរិច្ឆេទពិតប្រាកដនៅឡើយទេ។ បន្ថែមពីលើនេះ អេនណា ក៏បានបញ្ចប់អាជីពសិល្បៈ ហើយបានងាកទៅប្រើជីវិតយ៉ាងសាមញ្ញនៅលើទឹកដីកំណើតរបស់ខ្លួននៅឯខេត្តព្រះសីហនុ​ផងដែរ។ គួរឱ្យដឹងថា មុននឹងក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្ម M

SHARE