ដូចដែលប្រិយមិតក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដឹងហើយថា មានក.រ.ណី បា .ញ់ យុវជ.នម្នាក់ ស្លា .ប់ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងស្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយឡែក នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ សន្តិសុខកំសត់ឈ្មោះ ភឿង ភីរះ ដែលពាក់ព័ន្ធក្នុងករណី បា .ញ់ យុវជនម្នាក់អោយស្លា . ប់
ត្រូវបានបញ្ជូនទៅតុលាការហើយ ខណៈពេលដែលមហាជនជាច្រើននៅតែសង្ឃឹមថាសន្តិសុខរូបនេះនឹងទទួលទោសស្រាល ក្នុងន័យថាលោកធ្វើបែបនេះដើម្បីតែការពារខ្លួនប៉ុន្នោះ។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានមេធាវីជាច្រើននាក់បានទៅជួបសន្តិសុខកំសត់ឈ្មោះ ភឿង ភីរះ ដោយប្រាប់ថាត្រៀមជានិច្ចក្នុងការជួយការពារក្តីនេះ
ដោយមិនយកកម្រៃសេវ៉ាឡើយ ជាពិសេសទៀតនោះ គឺសន្តិសុខ ភឿង ភីរះ ក៏ទទួលបាននៅលុយចំនួន ១០០ដុល្លា ពីលោកវរសេនីយ៍ឯក លាងតុងសួរ
តាមរយៈអធិការរងខណ្ឌសែនសុខម្នាក់ ដើម្បីឧបត្ថម្ភយកទៅប្រគល់ឱ្យជន ស ង្ស័ យជាការលើកទឹកចិត្ត មុនពេលដែលជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សន្តិសុខខាងលើ មានអាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប
ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា។ នគរបាលរូបនេះបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ៕
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ មុននេះបន្តិចយោងតាមការបង្ហោះសារពីសំណាក់គណនីហ្វេសបុកមួយដែលមានឈ្មោះថា រស់ សុជាតិ ដែលជាមេធាវីមួយរូបបានឱ្យដឹងថា៖
«អរគុណសន្តិភាព អរគុណតុលាការ អរគុណមេធាវី អរគុណទឹកចិត្តប្រជាជនស្រលាញ់អំពើល្អ និងស្អប់អំពើអាក្រក់ ។ លោកសន្តិសុខធនាគាររួចផុតពីបទចោទប្រកាន់ហើយ សប្បាយចិត្តជំនួសគាត់ខ្លាំងណាស់»
ក្រោយពីមានការលើកឡើងបែបនេះស្រាប់តែលោក ផែង វណ្ណៈ បានធ្វើការបង្ហោះទៅវិញភ្លាមៗផងដែរ ដោយក្នុងនោះលោកបានលើកឡើងថា៖
«មន្រ្តីសាលាដំបូងរាជធានីភ្នំពេញមួយរូបបានបញ្ជាក់ប្រាប់ខ្ញុំថា គិតមកត្រឹមម៉ោង ២:២៥ នាទីរសៀលនេះ ក្រឡាបញ្ជី កំពុងសាកសួរប្អូនប្រុសនៅឡេីយ
ហើយតំណាងអយ្យការមិនទាន់សន្និដ្ឋានឬចោទប្រកាន់ទេ ។ ដូច្នេះការផ្សព្វផ្សាយព័ត៌មានថា តុលាការបានលេីកលែងបទចោទប្អូនប្រុសមិនពិតទេ ? ព័ត៌មានមិនពិតកុំផ្សាយ 🙏សូមទុកអោយតុលាការធ្វើការតាមនិតិវិធីសិន» ។