ព្រឹត្តិការណ៍២០កុម្ភៈបាននឹងកំពុងបន្តវាយប្រហារឥតស្រាកស្រាន្តមកលើប្រជាជនកម្ពុជាសឹងតែគ្រប់៉ទីកន្លែង ដោយមិនប្រកាន់ថា អ្នកណាជាអ្នកណាឡើយ។
ស្របពេលដែលករណីឆ្លងកំពុងតែបន្តកើនឡើងជារៀងរាល់ថ្ងៃ ខណៈដែលចំនួនអ្នកដែលបាត់បង់ជីវិតដោយសារតែកូវីតក៏នៅតែបន្តកើនជារៀងរាល់ថ្ងៃផងដែរ។
ទន្ទឹងនឹងនេះ ចំនួនអ្នកដែលជាសះស្បើយពីកូវីតក៏មានជារៀងរាល់ថ្ងៃ ហើយនៅប៉ុន្មានថ្ងៃចុងក្រោយនេះក៏មានអ្នកដែលបានជាសះស្បើយពីកូវីតកើនឡើងច្រើនដ៏គួរកត់សំគាល់ផងដែរ។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងការឆ្លងកូវីតនេះគឺមិនមែនជាកំហុសរបស់អ្នកណានោះទេ ហើយក៏មិនគួរណាចោទជាកំហុសទំលាក់ទៅលើបុគ្គលដែលជាជនរងគ្រោះផងដែរ។
ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនោះគឺមានគណនីហ្វេសបុកមួយបានបង្ហោះសារដែលមានខ្លឹមសារថា៖ «មិត្តភក្តិខ្ញុំម្នាក់ឆ្លងកូវីត ហេីយគេក៏បានព្យាបាលជាហេីយ
នឹងបានបន្តធ្វេីចត្តាឡីស័ក១៤ថ្ងៃទៀតរួចហេីយដែរ តែអ្វីដែលគួរអោយសោកស្តាយ គឺកន្លែងការងាររបស់គាត់ រេីសអេីងគាត់ នឹងបានបញ្ឈប់គាត់ពីការងារបាត់ហេីយ 😓 បញ្ជាក់ពេលនេះគាត់ជាដាច់ហេីយ»
ពាក់៉ព័ន្ធនឹងករណីខាងលើនេះ ម្ចាស់គណនីហ្វេសបុកនោះមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់មិត្តភក្តិរបស់គាត់នោះទេ ដោយគ្រាន់តែដឹងថាកន្លែងធ្វេីការរបស់មិត្តភក្តិគាត់នោះជាកន្លែងឯកជនទេ
តាមមេីលប្រព័ន្ធការងារ ដូចគ្មានHR គ្មានCEOគ្មានmanagerអីទេ គ្រាន់តែមានឈ្មោះមេ នឹង ថៅកែ អ្នកគ្រប់គ្រងអញ្ចឹង អាចនេះយាយបានថាមិនមែនជាស្តង់ដាផងដែរ។