មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងយប់ទី៣នៃការដាក់បំរាមគោចរ ខណៈដែលមានករណីស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានម៉ូតូឌុ ប ទំ លា ក់ ចោ លតាមផ្លូវ
ហើយនៅពេលដែលទាក់ទងទៅប្តីឱ្យមកទទួល បែរជាប្តីមិនព្រមមកទទួលប្រពន្ធទៀត ដោយសារតែខ្លា ចសមត្ថកិច្ចចា ប់ម៉ូតូ បើទោះបីជា
សមត្ថកិច្ចជាអ្នកប្រាប់ឱ្យមកទទួលយ៉ាងណាក៏ដោយ នេះបើយោងតាមការបង្ហោះសាររបស់លោក ហួរ ហួត នាយករដ្ឋបាលសាលាខណ្ឌទួលគោកនៅលើគណនីរបស់គាត់។
ខ្លឹមសារទាំងស្រុងដែលគាត់បានបង្ហោះមានអត្ថន័យទាំងស្រុងថា៖ «មានបងស្រីម្នាក់ មានផ្ទៃពោះជិត៧ខែ បានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុប ទ ម្លា ក់ចោ ល ដោយខ្លា ចកម្លាំងមានសមត្ថកិច្ចចា ប់ម៉ូតូ ។
នៅពេលធ្វើដំណើរមកដល់គោលដៅត្រួតពិនិត្យ ចំណុចស្តុបទេពផន ខ្ញុំក៏បានណែនាំសម្របសម្រួល អោយប្តីគាត់មកទទួល ដោយអោយប្រពន្ធទូរស័ព្ទប្រាប់ ប៉ុន្តែលោកប្តី ឆ្លើតថា មិនហ៊ា នទៅទេ ព្រោះខ្លា ចប៉ូលីសចា ប់ម៉ូតូដែរ ។
ខ្ញុំពិតជាហួ សចិត្តយ៉ាងខ្លាំង ចំពោះលោកប្តី ខ្លាចប៉ូលីសខ្លាំ ងពេក(បម្រាមគោចរ) រហូតទុកអោយប្រពន្ធពោះធំ ដើររហូតរាប់សិបគីឡូម៉ែត្រ ទៅផ្ទះមែនទេ ?
កម្លាំងគណៈបញ្ជាការឯកភាព ត្រួតពិនិត្យតាមគោលដៅ មិនមែនតឹងរឹង ម៉ឺងម៉ាត់ រហូតមិនយល់ហេតុផលនោះទេ ។
ទោះជាយ៉ាងណា ខ្ញុំក៏បានសម្របសម្រួល អោយមានការដឹកជញ្ជូន ស្ត្រីមានផ្ទៃពោះ ទៅផ្ទះ ដោយហៅម៉ូតូកង់បី (Pass app) តែម្តង» ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ ក៏មានគណនីហ្វេសបុកមួយបានចូលមកធ្វើការ Comment ឆ្លើយតបជាមួយនឹងមហាជនដែលបានរិះគន់ទៅលើបុរសជាប្តី
ដោយគណនីហ្វេសបុកនោះបានធ្វើការ Comment ថា៖ «ចាប់1កន្លែងអស់ម៉ូតូជិះហើយ ចុះទំរាំចាប់គ្រប់គោលដៅ
ចឹងមានតែអស់ម៉ូតូ50 មែនបានមកដល់? បើអ្នកជួបបែបនេះតើរវាងដើរមកផ្ទះ និងអស់លុយអស់ម៉ូតូ តើអ្នកយកមួយណា? សំរាប់ស្រីកញ្ជើធ្លុក ប្រហែលគិតដូចអ្នកហើយ»
ក្រោយពីមានការឆ្លើយតបយ៉ាងភ្លាវបែបនេះ មហាជនក៏បានធ្វើការឆ្លើយតបទៅគណនីហ្វេសបុកនោះវិញយ៉ាងធ្ងន់ៗផងដែរ ដោយសារតែភាពគ្មានទំនួលខុសត្រូវ និងសម្តីដែលមិនសាកសមជាបុរសបែបនេះ។