ប្រិយមិត្តជ្រាបច្បាស់រួចហើយថា អ្នកនាង Love Riya អ្នកលក់ឡេមានប្រជាប្រិយភាព និងជោគជ័យទៅលើ ជំនួញជាខ្លំាង រហូទទិញឡាន ទំនើបៗជាច្រើនផងដែរ
យ៉ាងណាមិញ បើនិយាយដល់គូស្នេហ៏ដ៏ផ្អែមល្ហែមនៅលើបណ្តាញសង្គមហ៊្វេសបុកគឺអ្នកនាង Love Riya និងប្រូសូនី ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះបើយោងតាមការសំភាសន៏ក្នុងកម្មវិធីល្បីមួយដែលបានរៀបរាប់ខ្ទេចពីប្រវត្តិស្នេហាគ្រាដំបូង ដោយផ្តើមដោយការលេងBigo tiktok
ដែលប្រូសូនីតាមឆាត ខមិន ហើយដំបូងគិតថាត្រឹមសម្តែងនេះសម្តែងនោះ ស្រាប់តែយូរៗទៅក៏ឈានដល់ចំនុចនេះ។ ជាពិសេសប៉ះចំ ប៉ះចំ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា
សួរឡើងបះសក់ សើចផ្អើលកម្មវិធី តំាងពីដើម ដល់ចប់តែក៏លាយឡំឈុតកំសត់ស្ទើរស្រក់ទឹកភ្នែកផងដែរ ដោយ Riya បានរៀបរាប់ថា ទោះខ្លួនកាច ឆ្នាស់យ៉ាងណា ក៏ប្រូសូនី តែងតែនៅក្បែរ និងលួងលោមជានិច្ច។
យ៉ាងណាមិញ មិនទាន់តែបានប៉ុន្មានផង Love Ria ទាស់គ្នាជាមយយប្រូឡើងបែកផ្សែងទៀតហើយ ដោយអ្នកនាង Riya
បានចោទប្រូ សូនី ថាបានណាត់ជួបស្រីនៅកំពត និងចូលសណ្ឋាគារជាមួយគ្នារហូតដល់នាងចាប់ភស្តុតាងបានផងដែរ។
មិនចាំយូរឡើង មកដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ ប្រូសូនី បានចេញមុខបកស្រាយ ច្បាស់ៗ ថារូបគាត់មិនបានទៅដើរលេងតែពីរនាក់
ដូច Love Riya ចោទប្រកាន់នោះទេ គឺគាត់ទៅដើរលេងមានគ្នាច្រើននាក់ នៅតាមខេត្ត ថែមទំាងមានភស្តុតាង ជារូបថត បញ្ជាក់ច្បាស់ៗទៀត។
យ៉ាងណាក៏ដោយក្រោយពីការប៉ះទង្គិចគ្នាជាមួយនឹង Love Riya យ៉ាងធ្ងន់ធ្ងរមក ពេលនេះប្រូសូនីបានសម្រេចចិត្តបួសហើយ ដោយមុននេះបន្តិច
លោកក៏បានបង្ហោះនូវរូបភាពសាងផ្នួសរបស់លោក ដែលបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យ៉ាងណាក៏ដោយក្រោយពេលដែលលោក សូនី បានសម្រេចចិត្តធ្វើការបួសទាំងយប់បែបនេះ ស្រាប់តែអ្នកនាង Love Riya បានចេញមកទម្លាយនូវមូលហេតុ
ដែលធ្វើឱ្យលោក សូនី បួសទាំងប្រយ៉ាប់ប្រយាល់បែបនេះគឺព្រោះតែ ដែន សូនី សម្រេចចិត្តសាងផ្នួស ព្រោះជាប់បំណន់ព្រះព្រោះ
កន្លងមកធ្លាប់សន្យានៅមុខព្រះថា បើលួងលោមស្នេហ៍ Love Riya បានសម្រេច នឹងសាងផ្នួស១អាទិត្យ។