ជនរងគ្រោះ២នាក់ក្នុងករណី កា ប់ ប្រ ហារ ដែលផ្ដើមចេញពីស្នេហាត្រីកោណបាន ស្លា ប់ ជាបន្តបន្ទាប់ដោយសារយុវជនវ័យ១៩ឆ្នាំម្នាក់ចាំលប់កាប់ពីក្រោយ ខណៈជនរងគ្រោះជិះម៉ូតូទៅរកស្រីស្នេហ៍របស់ខ្លួន។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីទាបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នៅចំណុចបន្ទប់ជួលខាងលិចសកលវិទ្យាល័យគ្រប់គ្រង
និងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាខេត្តបន្ទាយមានជ័យ(UME) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលកម្រិតធ្ងន់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈី ហាក់ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិទួលតាម៉ៅ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាងដែក
ត្រូវជន ស ង្ស័ យ កា ប់ ត្រូវកញ្ចឹងក ផ្នែកខាងក្រោយ ស្លា ប់ នៅកន្លែងកើតហេតុ។ និងម្នាក់ទៀតឈ្មោះ រ៉ាត់ ពេជ្រ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្លា ប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់
ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានបើកប្រតិបតិ្តការស៊ើបអង្កេតស្រាវជ្រាវ
តាមវិធានការជំនាញឈានដល់ ឃា ត់ ខ្លួនជន ស ង្ស័ យ ម្នាក់ឈ្មោះ ចាន់ សំណាង ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ចជន ស ង្ស័ យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយក កាំ បិ ត កា ប់ ទៅលើជនរងគ្រោះទាំង២នាក់នោះមែន
ព្រោះខឹងជនរងគ្រោះ ឈ្មោះ រ៉ាត់ ពេជ្រ បាន វា យ ក្បាលខ្លួនចំនួន២ដៃ កាលពីពីរថ្ងៃមុនដោយចោ ទថា ខ្លួនបានទាក់ទងស្រីស្នេហ៍របស់គេ មានឈ្មោះ ឌុក ស៊ៀវម៉ី អាយុ១៤ឆ្នាំ ដែលតាមពិតរូបនាងជាប្រពន្ធរបស់ខ្លួន។
តាមចម្លើយសារភាពរបស់ជន ស ង្ស័ យ បានឲ្យដឹងថា នៅយប់កើតហេតុ ឈ្មោះ រ៉ាត់ ពេជ្រ បានឈ្លោះជាមួយខ្លួនតាមទូរស័ព្ទ រួចឈ្មោះរ៉ាត់ ពេជ្រ បានឲ្យឈ្មោះ ឈី ហាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម
ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 1T-4518 ឌុបមករកប្រពន្ធរបស់ខ្លួនដល់បន្ទប់ ដែលពួកគេជួលនៅ។ ពេលនោះខ្លួន បានពួនសម្ងំនៅខាងក្រៅ
ពេលឈ្មោះ រ៉ាត់ ពេជ្រ ជិៈម៉ូតូមកដល់ បានដើរចូលទៅរកបន្ទប់របស់ប្រពន្ធខ្លួនកំពុងដេក ចំណែកឈ្មោះ ហាក់ អង្គុយនៅលើម៉ូតូ។ បន្ទាប់មកខ្លួន បានល បទៅ កា ប់ ឈ្មោះ ហាក់ ១កាំបិត
ត្រូវខាងក្រោយក្បាលប្រកា ច់ ស្លា ប់ នៅកន្លែង រួចបន្តទៅកាប់ឈ្មោះ ពេជ្រ ដែលកំពុងដើរទៅបន្ទប់ប្រពន្ធខ្លួនទៀត បណ្តាលឲ្យរងរបួសធ្ង ន់។
ជនដៃដល់បានបន្ដថា ក្រោយពីធ្វើសកម្មភាពរួចខ្លួនបានជិះម៉ូតូជាមួយមិត្តភ័ក្ដិដើម្បីគេចខ្លួន និងយក កាំ បិ ត ទៅបោះចោលក្រោមស្ពានស្ទឹងទឹកថ្លា។
បន្ទាប់ពីគេ ចខ្លួនមិនបានប៉ុន្មានម៉ោងផង ក៏ត្រូវកម្លាំងនគរបាល សហការណ៍ជាមួយកម្លាំង អា វុ ធ ខេត្តស្រាវជ្រាវ ចា ប់ បានតែម្ដង។
ជនស ង្ស័ យ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕