មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ ត្រូវសមត្ថកិច្ចឃា ត់ខ្លួន ពីបទហិ ង្សាដោយចេ ត នា
ក្រោយពីបានបោ កកែវស្រាឲ្យបែ កខ្ទា ត ត្រូវនារីរ ត់តុម្នាក់រងរបួស ក្រោ មភ្នែកខាងស្ដាំដេរចំនួន៣ថ្នេរ ដែលករណីនេះកើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចក្នុងភោជនីយដ្ឋាន ទីក្រុង អាន់ឆ័រ មានទីដីឡូត៍លេខ២៩ ផ្លូវលេខ២៦១ ក្រុមទី៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័ យឈ្មោះ ជួប សុខជ័រ ហៅ ជ័រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ កាន សុផាត អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ភោជនីយដ្ឋានទីក្រុង អាន់ឆ័រ ស្នាក់នៅផ្ទះជួលលេខ២៥២ ផ្លូវលេខ២៦១ ក្រុមទី២៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងរួមមាន៖ ក ម្ទេ ចអំបែ ងកែ វសម្រាប់ផឹ កស្រាបៀរ មួយចំនួន (ជារបស់ជនសង្ស័ យឈ្មោះ ជួប សុខជ័រ ហៅ ជ័រ បោ កកែវស្រានៅពេលខឹ ងម្ចាស់ហាងមិនចា ក់បទចម្រៀងដែលជនសង្ស័ យកុម្ម៉ង់ឲ្យខ្លួនស្ដាប់) ។
ឃាត់ខ្លួនជនសង្ស័ យនេះ សមត្ថកិច្ចបានយ កទឹកនោ មជនសង្ស័ យមកធ្វើតេស្តស្វែងរកសារធា តុ ញៀ ន ក្នុងទឹកនោ ម ជាលទ្ធផល អវិជ្ជមាន។
ជនសង្ស័ យនេះ កំពុងឃា ត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចា ត់ការតាមនីតិវិធីច្បាប់៕