មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្ត្រីម្នាក់បានឈឺពោះស ម្រា លកូន តែមិនមានលុយ ត្រូវបានកម្លាំងអង្គភាព៧១១
ជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិផ្លាំង សង្កាត់កំបូល ខណ្ឌកំបូល ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ស្ត្រីខាងលើនេះមានឈ្មោះ ក្រឹក ស៊ីណា អាយុ៣៥ឆ្នាំ មានប្តីឈ្មោះ ឈីន ពិសី អាយុ៣៦ឆ្នាំ ទាំង២នាក់គឺជាកម្មករសំណង់
ស្នាក់នៅការដ្ឋានសំណង់ក្នុងភូមិ-ឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រមទាំងមានកូនប្រុសម្នាក់អាយុ១០ឆ្នាំកំពុងរៀននៅសាលាជិតការដ្ឋានសំណង់ទៀតផង ។
យោងតាមការឱ្យដឹងពីសំណាក់ស្ត្រីខាងលើបានឱ្យដឹងថា ជីវភាពគ្រួសាររបស់គាត់ក្រលំបា ក មិនមានផ្ទះសម្បែងទេ ហើយកាលពីមុននៅស្រុកកំណើតគាត់នឹងគ្រួសារនៅចាំដីឱ្យគេ លុះបច្ចុប្បន្នមកធ្វើជាកម្មករសំណង់នៅការដ្ឋានខាងលើនេះ ។
បុរសជាប្តីក៏បានបញ្ជាក់ទៀតថា ហេតុតែជីវភា ពខ្វះខាត ប្រពន្ធរបស់គាត់បានធ្វើការជាកម្មករសំណង់ជាមួយគាត់ទាំងព ពោះធំអស់រយៈពេលចំនួន៧ខែ រហូតទា ល់តែធ្វើការលែងកើត ទើបសំរា កឈប់ធ្វើការ ។
ហើយពេលឈឺពោះនោះបានអ្នកជិតខាងជួយទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់ក្រុមអង្គភាព៧១១ មកជួយដឹកយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តែពេលនេះមិនទា ន់សម្រាលកូននៅឡើយទេ គឺកំពុងតែរង់ចាំសម្រាល ។
ជាចុងក្រោយ បុរសជាប្តីបានលើកដៃសំពះអំពាវនាវដល់សប្បុរសជនទាំងអស់ សូមមេត្តាជួយក្រុមគ្រួសារគាត់ផង ព្រោះអីគាត់មិនមានថវិកាសំរាប់ឲ្យប្រពន្ធគាត់ដែលកំពុងរង់ចាំ សម្រាលកូននេះទេ ។ ហើយនេះជាលេខទូរស័ព្ទទំនាក់ទំនងផ្ទាល់របស់សាម៉ី គឺ ៖ ០៦៨ ៨៧២ ៧៩០ និង ០៦៩ ៣៣៤ ២៩៩ ៕