មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីសន្តិសុខម្នាក់យាមនៅផ្សារYT បានដេកស្លា ប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង
នៅត្រង់ចំណុចផ្សារYT ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ ស្រី ឡុង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនស្នាក់នៅផ្ទះជួល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានកូននៅក្នុងបន្ទុកចំនួន៣នាក់ ។
តាមការបំភ្លឺពីឈ្មោះ លី ថៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ សន្តិសុខបានឲ្យដឹងថា នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ រូបគាត់បានឃើញជនរងគ្រោះអង្គុយយាមនៅផ្សារYT
ហើយពេលនោះគាត់ក៏បានចូលដេកបាត់ទៅ លុះដល់វេលាម៉ោង ០៥និង០០នាទី ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ សន្តិសុខដដែលបានឃើញជនរងគ្រោះដើរចេញមកមុខផ្សារបន្តិច ក្រោយមកក៏ដើរទៅក្រោយផ្សារវិញ ។
រហូតដល់ម៉ោងកើតហេតុខាងលើរូបគាត់ក៏ដើរទៅបើកផ្សារYT ឃើញជនរងគ្រោះអង្គុយលើបង់ ក៏បានដាស់ជនរងគ្រោះ តែមិនភ្ញា ក់ទើបដឹងថាស្លា ប់បា ត់ហើយ ។
ករណីខាងលើនេះ តាមការពិនិ ត្យ និងបញ្ជាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យធ្វើកោ ស ល្យវិ ច្ច័ យរាជធានីភ្នំពេញ បានបញ្ជាក់ថា
ជនរងគ្រោះ ស្លា ប់ ដោយសារគាំ ងបេះដូង បណ្តាលមកពីជំងឺលើ សឈា ម ហើយស ពជនរងគ្រោះ សមត្ថកិច្ចបានប្រគ ល់ជូនក្រុមគ្រួសារ យកទៅធ្វើបុ ណ្យតាមប្រ ពៃ ណី ៕