យោងតាមការបង្ហោះពីសំណាក់ទំព័រហ្វេសបុកផេករបស់ Khmernote បានបង្ហោះនូវវីដេអូមួយដែលបង្ហាញអំពីកសិករម្នាក់ដែលបានប្រកាសសុខចិត្តបរិច្ចាកដីរបស់ខ្លួនដើម្បីសាងសង់ជាសាលារៀន
ដែលករណីនេះបានធ្វើឱ្យមហាជនមានការរំភើបចិត្តជាខ្លាំងចំពោះទឹកចិត្តលះបង់របស់បងប្រុសដែលមានសទ្ធាជ្រះថ្លាដ៏ថ្លៃថ្លាបែបនេះ។
យោងតាមវីដេអូដែលបានបង្ហោះបានឱ្យដឹងថា បងប្រុសដែលបានប្រកាសបរិច្ចាកដីនោះមានឈ្មោះថា ឈួន ផានី អាយុ៥៥ បានសម្រេចចិត្តក្នុងការបរិច្ចាកដីទំហំ 50x60m
ដើម្បីផ្តល់ឱ្យព្រះសង្ឃដើម្បីធ្វើការសាងសង់សាលាបឋមសិក្សាមួយខ្នង ដើម្បីផ្តល់ជូនសិស្សដែលកំពុងតែខ្វះខាតថ្នាក់រៀន នៅក្នុងស្រុកពួក ខេត្តសៀមរាប។
ទឹកចិត្តនៃការបរិច្ចាកដីដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួននេះ បានធ្វើឱ្យព្រះសង្ឃនៅក្នុងវីដេអូមានចិត្តរំភើប និងរីករាយក្រៃលែង ព្រោះតែមិនងាយជួបនឹងមនុស្សដែលមានចិត្តល្អបែបនេះ។