ក្រោយមានការភ្ញាក់ផ្អើលអំពីករណីឃាត់ខ្លួនមន្ត្រីនគរបាលស័ក្ក៤ ពេលនេះលោក ហាក់ លី យល់ដឹងនូវកំ ហុ សរបស់ខ្លួនធ្វើខុស ហេីយខាងរងគ្រោះក៏លើ កលែ ងមិនប្ដឹ ងគាត់បន្តទៀតទេ និងបានធ្វេីលិខិតព្រមព្រៀងគ្នាប ញ្ច ប់រឿងផងដែរ។
យោងតាមលិខិតព្រមព្រៀង បានបញ្ជាក់យ៉ាងច្បាស់មានអត្ថន័យថា កាលនៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២១របស់អ្នកនាងឈ្មោះ ឡោ សារុំ ភេទស្រីអាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
បានយល់ព្រមឈប់ដឹង ឈ្មោះ ហាក់ លី(ហៅពៅ) ភេទប្រុសអាយុ ៤៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុម ៤១សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បញ្ជាក់ថា កាលនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ០០និង ៥០នាទី ត្រង់ចំណុចហាង ខារ៉ាអូខេជំនោរ ៧មករា មានទីតាំងស្ថិតនៅក្នុងភូមិកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដែលប្តឹ ងឈ្មោះ ហាក់ លី
បានធ្វើសកម្មភាពវា យមកលើនាងខ្ញុំ និងឈ្មោះ បូ ឡុង ហៅ(ម៉ាប់) ភេទប្រុសអាយុ ៤១ឆ្នាំ នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង ។
សូមបញ្ជាក់ថា រឿងខាងលើនេះក្រោយពីឈ្មោះ ហាក់ លី យ ល់ដឹងនូវកំ ហុ សរបស់ខ្លួនធ្វើខុ សមកលើខ្ញុំឥឡូវរូបខ្ញុំ ទទួលលើ កលែ ងមិនប្ដឹ ង គាត់បន្តទៀតទេ សូមមេត្តាជ្រាបជាព័ត៌មាន ។
សេចក្តីដូចបានជម្រាប ព្រមព្រៀងខាងលើនេះ នាងខ្ញុំ ខ្ញុំបាទ សូមសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូន និយមលេងហ្វេសប៊ុក មេត្តាទទួលស្គា ល់ជាផ្លូវការថា ក្រែងពុំប្រាកដ រូបខ្ញុំសូមផ្តឹតមេដៃទុកជាចំណាំ ។ 🙏🏽សូមអរគុណ
គួររំលឹកផងដែរថាមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃា ត់ខ្លួន មន្ត្រីនគរបាលម្នាក់ ក្រោយមន្រ្តីនគរបាលរូបនេះ បាន
ប្រើហិ ង្សា និង គំ រា ម បា ញ់ស្រ្តីម្នាក់នៅខេត្តព្រៃវែង កាលពីអំឡុងបុណ្យចូលឆ្នាំចិន ក្រោយបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ហាក់ លី ដែលបានប ង្កអំ ពើហិ ង្សានៅខេត្តព្រៃវែង លើស្រ្តីម្នាក់ ត្រូវបានឃា ត់ខ្លួនបានហើយ
ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
លោក ហាក់ លី ហៅ ពៅ នាយរងការិយាល័យប្រឆាំងការជួ ញដូរមនុស្ស និងការពារអនី តិ ជ ន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃា ត់ខ្លួន
ក្រោយមន្រ្តីនគរបាលរូបនេះ បានប្រើហិ ង្សា និងគំ រា ម បា ញ់ ស្រ្តីម្នាក់នៅខេត្តព្រៃវែង កាលពីអំឡុងបុណ្យចូលឆ្នាំចិន ហើយត្រូវបានស្រ្តីម្នាក់ប្តឹ ង ដែលករណីនេះបានកើតនៅក្នុងហាងផឹ កស៊ី «ជំនោរមករា»
ស្ថិតនៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារខឹ ងស្រ្តីរងគ្រោះទាំងនោះមិនព្រមទៅដេ កជាមួយខ្លួន។
លោកវេសនីយ៍ឯក សាន សុខសីហា បានបន្តទៀតថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិត ជាបានប ង្កអំពើហិ ង្សាទៅលើនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង។
លោកថា ពេលនេះលោក ហាក់ លី ត្រូវបានត ម្រួ តប ទប ញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃា ត់ខ្លួន។ ម្យ៉ាងវិញទៀត ស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តបន្តតាមនី តិ វិ ធីច្បា ប់ ដោយរង់ចាំការស ម្រេ ច របស់ព្រះអាជ្ញខេត្តព្រៃវែងជាមុនសិន ៕