មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយោងតាមការបង្ហោះផ្សាយរបស់ទំព័រហ្វេសបុកមួយដែលមានឈ្មោះថា «Sorn Sopheak-ស៊ន សុភក្រ្ត» បានធ្វើការបង្ហោះសារ និងរូបភាព
អំពីករណីមួយដែលអភិបាលរងខេត្តបាត់ដំបងលោក ឆាយ ម៉ាទីណាល់ បានយកបង្គោលថ្មមកបោះចំកណ្តាលផ្លូវតែម្តង ដោយបានអះអាងថាបង្គោលនោះគឺបានបោះនៅលើដីរបស់គាត់។
ជាងនេះទៅទៀត ទំព័រហ្វេសបុកខាងលើក៏បានបង្ហោះសារឱ្យដឹងទៀតថា ដំបូងឡើយផ្លូវនោះគឺមានទំហំត្រឹមតែ៤ម៉ែត្រប៉ុណ្ណោះ
ប៉ុន្តែក្រោយមកអាជ្ញាធរក៏បានពង្រីកផ្លូវនោះរហូតដល់ទំហំ៨ម៉ែត្រ ប៉ុន្តែបើទោះបីជាអាជ្ញាធរបានធ្វើការឈូសឆាយចេញជាផ្លូវទៅហើយក្តី
ក៏លោកអភិបាលរងនៅតែមិនព្រម និងបានធ្វើការបោះបង្គោលនៅកណ្តាលផ្លូវនោះ ត្រឹមព្រំដីរបស់គាត់កាលពីពេលមុនតែម្តង។
ខ្លឹមសារទាំងស្រុងដែលទំព័រហ្វេសបុកខាងលើបានបង្ហោះមានខ្លឹមសារទាំងស្រុងថា៖ «ចេះតែមានហ្មង! អភិបាលរងខេត្តបាត់ដំបង
លោក ឆាយ ម៉ាទីណាល់ យកបង្គោលថ្មទៅបោះចំកណ្តាលផ្លូវ ដោយសារគាត់អះអាងថា ជាដីរបស់គាត់ ដែលពីមុនមានទទឹង៤ម៉ែត្រ តែក្រោយមករដ្ឋពង្រីកផ្លូវរហូតដល់៨ម៉ែត្រ!
គាត់នៅតែទាមទារលើម្ចាស់កម្មសិទ្ធិដីនេះដដែល ទោះរដ្ឋបានឈូសឆាយចេញជាផ្លូវក៏ដោយ! ដីនេះស្ថិតនៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង!»
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ យោងតាមការបង្ហោះរបស់គណនីហ្វេសបុក Prum San បានចេញមកបង្ហោះសារថែមទៀតថា៖
«ល្អណាស់លោកអភិបាលរងខេត្តបាត់ដំបង បានដ កបង្គោលដាំកណ្តាលផ្លូវចេញទាំងយប់ទាន់ពេលវេលា កុំអីគេអាចដកលោកចេញដូចដកបង្គោលដែរ។
សូមជម្រាបថា លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត បាត់ដំបង បានរងការចោ ទប្រកា ន់ពីសំណាក់ ប្រជាពលរដ្ឋថា បានបោះបង្គោលព្រំដីរំលោភលេីផ្លូវសាធារណៈ ស្ថិតនៅ ឃុំ ជ្រៃ ស្រុក ថ្មគោល ខេត្ត បាត់ដំបង។
តាមរយៈរូបភាពដែលចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ មហាជនបានរិះគន់ថា លោក ឆាយ ម៉ាទីណាល់ ជាអភិបាលរងខេត្ត មិនគួរធ្វេីគំរូអាក្រក់បែបនេះទេ បេីទោះជាដីដែលលោក បោះបង្គោលនោះជាដីកម្មសិទ្ធិមានប័ណ្ណត្រឹមត្រូវក៏ដោយ។
ពាក់ព័ន្ធនឹងការរិះគន់នេះលោក ឆាយ ម៉ាទីណាល់ បានបំភ្លឺថា មានក្រុមហ៊ុនរបស់ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងដែលរកស៊ីពុះដីឡូត៍លក់ជាអ្នកឈូសឆាយផ្លូវ រំ លោ ភ ចូលដីកម្មសិទ្ធិរបស់គាត់ ។
ដីរបស់គាត់មានប័ណ្ណកម្មសិទ្ធិ តាំងពីជំនាន់ លោក ងួន រតនៈ នៅជាប្រធានមន្ទីរសូរិយោដីខេត្តបាត់ដំបងមកម្ល៉េះ។ លោក អភិបាលរងខេត្តរូបនេះ បានបញ្ជាក់បន្ថែមថា
គ្រួសារលោករងនូវអំពេីអយុត្តិធម៌ខ្លាំងណាស់ សូម្បីតែក្រុមហ៊ុន អគ្គីសនីកម្ពុជា ក៏បោះប ង្គោ ល រំ លោ ភ លេីដីរបស់គាត់ដែរ។ ទោះបីជាមានការបកស្រាយបំភ្លឺពីលោកឆាយ ម៉ាទីណាល់ បែបនេះក្ដី
ក៏មហាជន និង មន្ត្រីរាជការទូទាំងខេត្តបាត់ដំបង ហួ សចិត្តនឹងទង្វេីរបស់ លោក ឆាយ ម៉ាទីណាល់ ដែរ ព្រោះផ្លូវសាធារណៈមិនមែនជាក ម្មសិ ទ្ធិរបស់បុគ្គលណាទេ តែជាទ្រ ព្យសម្បត្តិសាធារណៈបំរើប្រយោជន៍រួមតែប៉ុណ្ណោះ។