នៅមុននេះបន្តិច បើយោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ នៅលើគណនីហ្វេសបុករបស់លោកបានឱ្យដឹងថា៖ «ដកហេីយ ដកហេីយ ដកលោក ឈួន សោភា ដាក់លោក យឹម ផល្លី
ប្រភពច្បាស់ការពី ទីចាត់ការគយ និង រដ្ឋាករ បានអោយដឹងថា បន្ទាប់ពីមានការរិះគ ន់ខ្លាំងទៅលេីទង្វើរបស់ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥
ដែលបានចា ប់រថយន្តអង្គភាពយោធាការពារព្រំដែន រហូតបណ្ដាលអោយទាហានការពារព្រំដែនម្នាក់តូ ចចិត្តរត់ទៅច ង ក ស ម្លា ប់ ខ្លួននោះ
ពេលនេះ ថ្នាក់លេីបានដក លោក ឈួន សោភា ឡេីងមកអគ្គនាយកដ្ឋានគយ និង រដ្ឋាករ ដេីម្បីស៊េីបអង្កេត ។
ប្រភពបានអោយដឹងទៀតថា លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ត្រូវបានថ្នាក់លេីតែងតាំងអោយឡេីងជាប្រធានស្ដីទីជំនួសលោក ឈួន សោភា ។
គួររំលឹកផងដែរថា មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីយោធិនវ័យក្មេងក្នុងកងការពារព្រំដែនគោកលេខ៥០៣ បានសម្រេចចិត្តច ង ក សំ លា ប់ ខ្លួន
ព្រោះតូ ចចិត្តគយចល័តតំបន់៥ ចាប់រថយន្ត Hilux Vigo ផលិតឆ្នាំ2013 របស់លោកដែលទិញជិះនិងបំរើអង្គភាពរាប់ឆ្នាំ ទោះបីជាលោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៏ដោះស្រាយមិនចេញ។
ដែលហេតុការដ៏ត ក់ស្លុ តនេះដែរត្រូវបានលោកឧត្តមសេនីយទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បង្ហោះសារនៅលើ Facebook
លាយឡំជាមួយការសោកស្តាយចំពោះការបា ត់ ប ង់ យោធិ នមានសមត្ថភាពមួយរូប ព្រោះតែរឿងគ យច ល័ តចា ប់រថយន្តដែលគ្មានពន្ធថា៖
«#តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬ #ជាកំហុ សគយចលត័តំបន់៥ ៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះ ថ្នា ក់ ច រា ចរ
គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មា នលុយគាត់បានខ្ចីលុ យគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)
ក៍ត្រូវគយចលត័តំបន់៥ចា ប់ សូមបញ្ជាក់ថារថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ
ដោយសារមូលហេតុនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំ រេ ច ចិ ត្តច ង ក សំ លា ប់ ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ ។
ខ្ញុំគិតថាការប្រមូលព ន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រា ក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេ កទេដឹង
រថយន្តនេះចាស់ពេកហើយ មិនគួរដុ តអោយខ្លោ ចរោយអោយឆៅទេ រថយន្តចា ស់មួយនេះបានបំរើអង្គភាពមិនតិចទេ ខ្ញុំពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ក៍ស្តាយយោធិនដែលមានសមត្ថភាពដែរ
ក៍មិនលើ កទឹកចិត្តអោយកងកំលាំងប្រើរថយន្តអ ត់ ព ន្ធដែរ លោកមេគយចលត័តំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយ ។
ល្ងាចមិញប្អូនអោយបងជួយ ព្រឹកឡើងប្អូ ន សំ លា ប់ ខ្លួន ក្នុងនាមជាមេពិបាកទទួលយកអារម្មណ៍មួយនេះណាស់ តែលទ្ធភាពបងមានកំរិត ណាមួយនេះជាច្បា ប់ដែលគ្រប់គ្នាត្រូវគោរព គួរជិៈរថយន្តស្របច្បាប់ កុំអោយមានបញ្ហាដូចនេះទៀត។ អរគុណ»