ម៉ូតូមួយគ្រឿងត្រូវបានម្ចាស់ប្លុ ងចោលនៅតាមផ្លូវ ដោយមានលិខិតបណ្តាំប ន្ស ល់ទុកក្នុងម៉ូតូនោះឱ្យប្រពន្ធនិងកូនផងដែរ
ចំណែកបុរសជាម្ចាស់រូបនេះមិនដឹងថាទៅទីណានោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុត ជិតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូដែលប្លុងចោលនោះម៉ាកហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HJ-9019។
តាមប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ អត់មានសំភារៈគ្រប់គ្រាន់ទេ
ទុកនៅកណ្តាលផ្លូវតែម្តង ហើយត្រូវបានប្រជាពលរដ្ឋអូសមកទុកអែបខាង រួចក៏បានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗផងដែរ ។
ប្រភពដដែលបន្តថា បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះមកដល់ចំណុចកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានឆែកឆេរនៅក្នុងម៉ូតូនោះ ដោយឃើញមានសំបុត្របណ្តាំមួយសន្លឹកទុកក្នុងម៉ូតូ
ហើយបានសរសេរផ្តាំផ្ញើទៅឱ្យប្រពន្ធ និងកូនប្រុស-ស្រីថា សូមយកម៉ូតូនេះទុកឱ្យកូនប្រុសស្រី និងប្រពន្ធរបស់ខ្ញុំផង បងនឹកកូន និងអូនខ្លាំងណាស់ ប៉ុន្តែសុំនាំកូនទៅរៀនផង ។
គាត់បានសន្យាថា បើអាចអូនមកជាថ្មីបានទេ។ បងនឹងឈប់ប្រើប្រាស់គ្រឿ ង ញៀ ន ឈប់ ផឹ ក ស្រា ឈប់ដើរលេងដា ច់យប់ទៀតហើយ ។
បុរសខាងលើនេះក៏បានបញ្ជាក់ប្រាប់ថា គាត់ជិតឆ្កួ តហើយ ដោយសារតែប្រពន្ធគាត់មានស្រីហើយទៅចោលគាត់ ឈប់បានក៏ឈប់ទៅ អាណិតប្តី និងកូនប្រុសស្រីផង ពីបងឈ្មោះ សេន ដាឡា ហៅថាម៉ឺន កុសល ។
បន្ទាប់ពីសមត្ថកិច្ចបានមើលសំបុត្របណ្តាំដែលសរសេរជា ប់គ្នារដឹក ព្រោះ ស ង្ស័ យថា ជនរងគ្រោះមានបញ្ហាវិប ត្តិផ្លូវចិត្ត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានយកម៉ូតូដែលប្លុ ងចោលមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីប្រគល់ឱ្យម្ចាស់ម៉ូតូ និងក្រុមគ្រួសាររបស់គាត់វិញ ៕