អបអរសាតឬ! ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រផ្តល់ងារពីឧកញ៉ា ទៅជា…

48

(ភ្នំពេញ)៖ ឧកញ៉ា ឡេង ភត្រា ដែលគេស្គាល់ជាទូទៅថា «ឡេង ណាវ៉ាត្រា» នោះ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់ បង្គាប់ផ្តល់គោរមងារជា «អ្នកឧក ញ៉ា»។«អ្នកឧកញ៉ា» ជាគោរមងារកម្រិតខ្ពស់មួយទៀត ដែលព្រះមហាក្សត្រតែងតែផ្តល់ជូនដល់ជនទាំងឡាយ ដែលបានធ្វើសកម្មភាព ឬបរិច្ចាគធនធានរបស់ខ្លួនជាប្រយោជន៍ដល់សង្គមជាតិ។ លោក ឡេង ភត្រា ឬ ឡេង ណាវ៉ាត្រា ដែលមហាជនទូទៅឲ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌ មានស្រុក កំណើតនៅខេត្តព្រៃវែង។ ក្នុងត្រកូលគ្រួសារកសិករ និងលោកបងប្អូនរបស់លោកមិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបាន រសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង លោក និងបងប្អូន បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។អ្នកឧកញ៉ា ឡេង ភត្រា តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយលោកតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។គោរមងារជា «អ្នកឧកញ៉ា» សម្រាប់លោក ឡេង ភត្រា អាចរាប់ថាជាបុគ្គលវ័យក្មេងជាងគេហើយនៅកម្ពុជា ដែលទទួលបានគោរមងារនេះ៕

SHARE