ទីបំផុត ស្វាមី ឌុច លីដា ,ដាច់ចិត្តបង្ហោះរូបគូ ,ក្រោយទាក់ទងគ្នាស្ងាត់ៗ រហូតដល់….

230

ភ្នំពេញ ប្រិយមិត្តពិតជាស្គាល់ តារាសំដែង ឌុចលីដា ហើយយ៉ាងណាមិញ​ ឌុច លីដា ជាមួយនឹងស្វាមីរបស់នាង ហាក់ដូចជា មានភាពស្ងប់ស្ងាត់ច្រើន រហូតសូម្បីតែ រូបនាង ពរពោះ និងសម្រាលកូនទៀត ក៏មិនមានអ្នក ណាសូវដឹងនោះទេ ថានាង ទាក់ទងគ្នាពេលណា មានកូនពេលណា។អ្វីគ្រប់យ៉ាង គឺនាង ទើបតែទម្លាយពេលនេះទេ ហើយកាលពីប៉ុន្មានសប្តាហ៍មុន តារាស្រីរូបនេះ ក៏បានរៀបការ យ៉ាងស្ងៀមស្ងាត់ទៀត ដោយមិន បង្ហោះ ឬផ្សព្វផ្សាយច្រើនទៀត ក្រោយរូបនាង បានសម្រាលកូនរួច ដែលធ្វើឲ្យមហាជន បានឆ្ងល់ថា ហេតុអី រូបនាង ខុសពីតារាផ្សេងៗ ដែលមានក្រុមគ្រួសារត្រឹមត្រូវសោះ តែនាង មិនសូវបង្ហាញទៅវិញ។សម្រាប់ការចូលប្រឡូកសិល្បៈវិញតារាស្រីរូបនេះលើកឡើងថា នាងចាប់ ផ្តើមទទួលការងារខ្លះៗហើយប៉ុន្តែមិនទទួលច្រើនដូចមុនទេព្រោះតែត្រូវទុកពេលវេលានៅជាមួយកូនផ្ទាល់បើទោះបីជាមានអ្នកថែរក្សាក្តី។ នាងថានាងចង់ចំណាយពេលច្រើនជាមួយកូនដែលយ៉ាងហោចណាស់ក៏រហូតដល់ពេលដែលកូនត្រូវចូលសិក្សាដែរ។ទន្ទឹមនឹងនោះដែរ កាលពីប៉ុន្មានអាទិត្យមុន ស្វាមីរបស់ ឌុច លីដា ក៏បានដាច់ចិត្តបង្ហោះរូបមួយសន្លឹក ក្រោយពួកគេ ស្រលាញ់គ្នា រហូតមានកូនតូចជាមួយគ្នា ដែលទើបតែពេលនេះទេ ដែលរូបលោក ព្រមបង្ហាញជាសារធាណៈយ៉ាងដូច្នេះ ដើម្បីឲ្យគ្រប់គ្នាដឹងយ៉ាងច្បាស់ថា ជាគូស្វាមីភរិយានឹងគ្នា ដោយលែងលាក់លៀមអ្វីផ្សេងទៀតនោះដែរ៕

SHARE