អស់ទាស់ម្មង! អ្នកនាង សូលីកា ទិញឡានទំនើបសេរីខ្ពស់ កប់ពពកទុកជាកាដូរឆ្នំាថ្មី

190

ភ្នំពេញ៖​ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាស្រីអ្នកនាងស៊ឹម សូលីកា ទើបតែចូលរោងជ័យរៀបការជាមួយនឹងស្វាមីជាទីស្រលាញ់ លោកអេង ឬទ្ធី ដែលធ្វើឡើងយ៉ាងអធិកអធម យ៉ាងខ្លាំង។កាលពីកន្លងទៅ យ៉ាងណាមិញ ថ្មីៗនេះ គេបានឃើញ ស៊ឹម សូលីកា ចែករំលែករូបភាពជាច្រើនសន្លឹកនៅតាមបណ្តាញសង្គម ដោយមានការរៀបចំពិធីសូត្រមន្តនិង ស្រោចទឹកពីសំណាក់ព្រះសង្ឃនៅ គេហដ្ឋានរបស់នាង ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គេសម្គាល់ឃើញរថយន្តស៊េរីទំនើបពណ៌សម៉ាក Bentley ថ្មីចែស ថែមទាំងមានចងបូរពណ៌ក្រហមស្រស់ចតនៅមុខផ្ទះ ដែលបញ្ជាក់ថាជារថយន្តដែលទើបនឹងទិញ។ក្នុង នោះ ក៏មានការលើកឡើងថា តាមមើលរថយន្តទំនើបមួយគ្រឿងនេះប្រហែលជាសមាជិកថ្មីរបស់ ស៊ឹម សូលីកា ហើយបើនិយាយពីតម្លៃវិញក៏ខ្ពស់មិនធម្មតាដែរ ។ ក្រោយរូបភាពនោះ បានបង្ហោះលើបណ្ដាញសង្គម មាន មហាជនជាច្រើន បានសរសើរ ពីជីវិតរបស់ ស៊ឹម សូលីកា ដែលរស់នៅសោយសុខលើគំនរទ្រព្យសម្បត្តិ ព្រោះឃើញថា គ្រាន់តែរថយន្តទំនើបៗទាំងពីរដែលដាក់នៅជិតគ្នាក្នុងរូបភាពនោះ មានតម្លៃជាងកន្លះលានដុល្លារទៅហើយ។

SHARE