លោកស្រី Nancy Pelosi ទៅដល់ទឹកដីតៃវ៉ាន់ភ្លាម ចិនដំឡើងសាច់ដុំដាក់យោ ធាតាមគោលដៅភ្លែត

0
660
Taiwan Foreign Minister Joseph Wu welcomes U.S. House of Representatives Speaker Nancy Pelosi at Taipei Songshan Airport in Taipei, Taiwan August 2, 2022. Taiwan Ministry of Foreign Affairs/Handout via REUTERS

បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ជាអ្នកនយោបាយជាន់ខ្ពស់របស់អាមេរិក បានធ្វើដំណើរទស្សនកិច្ចទៅដល់តៃវ៉ាន់ កាលពីយប់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២ ភ្លាម ភាគីចិនបានមានការខឹងសម្បា និង បានចាត់​វិធា នការ​យោធា​តាម​គោលដៅភ្លាមៗ ដើម្បីជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី។ក្នុងនោះ អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន (PLA) លោក Wu Qian ក៏មានការប្រុងប្រ យ័ត្នខ្ពស់ ហើយនឹងចាប់ផ្តើមប្រតិបត្តិការយោធាតាមគោលដៅជាបន្តបន្ទាប់យ៉ាងសកម្ម ដើម្បីទប់ទល់នឹងបញ្ហានេះ ដើម្បីការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ ព្រមទាំងរារាំងការជ្រៀតជ្រែកពីការលូកដៃពីប្រទេសខាងក្រៅ និង ការប៉ុនប៉ងផ្តាច់ខ្លួនឯករាជ្យ។មិនត្រឹមតែប៉ុណ្ណោះទេកងទ័ពរំដោះប្រជាជនចិន (PLA) ក៏បញ្ជាក់យ៉ាងច្បាស់ៗបន្ថែមទៀតថា ៖ «ខ្លួននឹងធ្វើសម យុទ្ធយោ ធារួមទាំងការបា ញ់មី ស៊ីលរយៈចម្ងាយឆ្ងាយ នៅច្រកសមុទ្រតៃវ៉ាន់ តាមគោលដៅ​យោ ធានៅក្នុងដែនទឹកភាគខាងកើត​»។អ្វីដែលកាន់តែក្តៅជាងនេះទៅទៀតនោះ ទីភ្នាក់ងារព័ត៌មានស៊ីនហួរក៏បានបន្ថែមទៀតដែរថា ៖ «ប្រទេសចិននឹងធ្វើសមយុ ទ្ធយោធាចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែសីហានេះ នៅក្នុងតំបន់ចំនួន ៦ ជុំវិញកោះតៃវ៉ាន»។ នាវាចម្បាំង និង យន្តហោះរបស់ចិនជាច្រើនគ្រឿងត្រូវបានព្រមានអំពីនៅក្នុងតំបន់ទាំងនោះ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here