ក្រោយពិធីអាពាពិពាហ៌ផ្អា កសិន អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់តុរោង កុំអោ យធ្វើរឿងមួយនេះទៅលើ ម្ចាស់ដើមការ

393

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវ ដល់ម្ចាស់ទីតាំងជួលរៀបចំកម្មវិធី និងផ្ដល់សេវាផ្សេងៗ សូមកុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ ដោយបានស្ម័គ្រចិត្តចូលរួម ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅរាជធានីភ្នំពេញ។តាមសេចក្ដី អំពាវនាវរបស់លោក ឃួង ស្រេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២ ០២០នេះ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បងប្អូនប្រជាពលរដ្ឋ ដែលគ្រោងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ និងកម្មវិធីជួបជុំផ្សេងៗ បានសម្រេចលើកពេល ឬរំសាយកម្មវិធី ដើម្បីចូល

SHARE